សួស្តីមិត្តទាំងអស់,

វ៉ិបសាយយើងមានអ្នកអានព្រះត្រៃបិដកទាំងអស់ ៥ នាក់។ កូនស្រី របស់ខ្ញុំម្នាក់ឈ្មោះនាង ង៉ែត សុវណ្ណដារា ក៏ជាអ្នកអានព្រះត្រៃបិដក ម្នាក់ផងដែរនៅខេត្តសៀមរាប បានទៅរៀនព្រះធម៌នៅវត្តអណ្តើកឬ វត្តភ្នំអណ្តើកក្នុងខេត្តបាត់ដំបង។


បើយើងដើរចូលទៅក្នុងវត្តនោះ យើងមិនឮសម្លេងអ្វីទេ គឺស្ងាត់ជ្រៀប តែម្តងដោយសារលោកតាលោកយាយទាំងអស់នោះខំរៀនព្រះធម៌ នឹងស្តាប់ការអានព្រះត្រៃបិដករបស់អ្នកអានក្រុមយើង។ ការពិតទៅ ការអានព្រះត្រៃបិដកមិនមែនមានតែក្រុមយើងទេ ក្រុមគេដទៃទៀត ក៏មានដែរ ប៉ុន្តែទាំងគេទាំងខ្ញុំថាសម្លេងអ្នកអានមិនពិរោះដូចសម្លេង អ្នកអានពួកយើងទេ។ អ្នកទាំងនោះមិនស្តាប់ទេស្តាប់តែអ្នកអានរបស់ របស់ពួកយើង។ កូនស្រីខ្ញុំទៅរៀននៅវត្តនោះចំនួន៤ខែ ដល់ឮគេស្តាប់ ការអានរបស់ខ្លួនរាល់ថ្ងៃពេកទៅ ក៏មានចិត្ត នឹក ដល់ប៉ាហើយផ្តាំតាម គេឧិ្យប៉ាទូរសព្ទ័ទៅលេងនឹងកូនផង កូននឹកណាស់នឹកណាស់។


ការអានព្រះត្រៃបិដកនេះមិនមែនផ្សាយតែនឹងវ៉ិបសាយយើងទេ ។ វ៉ិបសាយ ដទៃទៀតបានស្តាប់ទៅពិរោះក៏គេយកទៅផ្សាយផងដែរទៅ។ ហេតុដូចនេះ


សូមអនុមោទនាបុណ្យ ! ..... សាធុ ! សាធុ ! សាធុ ! .....
មេបុណ្យ
សរល.
០១-តុលា-២០១៤